បើករថយន្តជាន់ហ្គែរច្រឡំថាហ្វ្រាំង ទៅបុកចូលផ្ទះពលរដ្ឋពេញទំហឹង បណ្ដាលឱ្យខូចខាតយ៉ាងដំណំ​ រួចបញ្ចប់រឿង២,២០០ដុល្លារ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិវៀមណាម បានបើករថយន្តមួយគ្រឿងបត់ត្រឡប់ក្រោយជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្ក បានឱ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានបើកបររថយន្តមួយគ្រឿងម៉ាក Lexus LX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-4860 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ក៏ស្រាប់តែរូបគាត់ បានជាន់ហ្គែរច្រឡំថាហ្វ្រាំងទើបជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យទ្វាររបងផ្ទះរួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀតរងការខូចខាតយ៉ាងដំណំតែម្តង រីឯរថយន្តវិញរងការខូខាតកាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយឱ្យភាគីបង្កនិងម្ចាស់ផ្ទះសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តបង្កសម្រេចចិត្តយល់ព្រមសងសំណងទៅភាគីខាងម្ចាស់ផ្ទះដែលរងគ្រោះចំនួន២,២០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print