រដ្ឋបាលក្រុងបាវិត ទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ពីនាយកក្រុមហ៊ុនហាយប៊្រីដហ្គាប៊ែឆ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត ទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ពីនាយកក្រុមហ៊ុនហាយប៊្រីដហ្គាប៊ែឆ ។

ជាក់ស្ដែងនារសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ លោកលឹមសៀងហេងអភិបាលក្រុងបាវិតបានទទួលអំណោយគ្រឿងឧបភោគបរិភោគពីលោក គឹម ឡេង  នាយកក្រុមហ៊ុនហាយប៊្រីដ ហ្គាប៊ែឆ ដែលសម្រាប់ចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ១៩ក្នុងក្រុងបាវិត។

លោកលឹមសៀងហេង អភិបាលក្រុងបាវិតបានថ្លែងអំណគុណដល់លោកលោក គឹម ឡេង   នាយកក្រុមហ៊ុនហាយប៊្រីដ ហ្គាប៊ែឆ ដែលបានផ្ដល់ជូនអំណោយនាពេលនេះដោយ រដ្ឋបាលក្រុងបាវិតនិឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងក្រុងបាវិតផងដែរ។

លោកអភិបាលក្រុងបាន បន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមអស់លោកលោកស្រីបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុតពិសេសបើមិនចាំបាច់សូមកុំចេញពីផ្ទះ។

សូមបញ្ជាក់ថាអំណោយដែលទទួលបានពេលនេះរួមមានអង្ករ ៥០kg ត្រីខកំប៉ុង២កេស ទឹកស៊ីវ២កេស មី ១០កេស ទឹកសុទ្ធ២០យួ និងម៉ាស់ ២០ប្រអប់ ផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print