អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតកនុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង, អាជ្ញាធរខេត្តបាត់ដំបង សម្រេចប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចសារជាថ្មី ដែលមានទីតាំងដូចខាងក្រោម៖

១) ផ្ទះប្រជាពលរដ្ឋ២ខ្នងស្ថិតនៅក្រុមទី១១ ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២) តូបលក់ចាប់ហួយ ១តូប ស្ថិតនៅក្រុមទី១១ ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣) ផ្ទះប្រជាពលរដ្ឋ ២ខ្នង ស្ថិតនៅក្រុមទី៥ ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤) តូបលក់មាស ២តូប ស្ថិតនៅផ្សារសួរ ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៥) តូបលក់មាស ប្តូរប្រាក់ ១តូប ស្ថិតនៅផ្សារបូរ ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៦) តូបលក់ចាប់ហួយ ២តូប ស្ថិតនៅផ្សារបូរ ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញ ឈ្មោះ យី សុធា ភេទ ស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្ថិតនៅក្រុមទី១១ ភូមិអូរជ្រៃឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទៅខេត្តប៉ៃលិន ត្រឡប់ចូលមូលដ្ឋានវិញ មានជំងឺកូវីដ-១៩ នៅថ្ងៃ ពាក់ព័ន្ធទីតាំងចំនួន ៦ កន្លែង នៅក្នុងភូមិ ឃុំខាងលើ។

ប្រការ ២..ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកភ្នំព្រឹកត្រូវ៖
-ហ៊ុំព័ទ្ធទីតាំងចំនួន ៦ កន្លែង នេះ
– ផ្អាកការចេញ-ចូលទីតាំងនេះ
– អ្នករស់នៅក្នុងទីតាំងចំនួន ៦ កន្លែងនេះ ដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវធ្វើចតាឡីស័ក និងយកសំណាក។
– ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ។
ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមូយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹង ដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។

ប្រការ ៣..ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាល របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។

ប្រការ ៤..បទប្បញ្ញាត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៥..នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ហាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print