នាវាផ្ទុកយន្ដហោះអាមេរិកដើរដោយ ថាមពលបរមាណូ USS john C Stennis កាលពីថ្ងៃទី១៣ ខែមីនាបានទៅ ដល់កំពង់ផែទីក្រុង Busan ប្រទេស កូរ៉េខាងត្បូងដើម្បីចូលរួមការធ្វើសម យុទ្ធជាមួយកន្លាំងទាហានកូរ៉េខាងត្បូងនិង ទប់ទល់ការវាយប្រហារពីកូរ៉េខាងជើង ជាយថាហេតុ ។
នាវាផ្ទុកយន្ដហោះខាងលើមានចំណុះដល់ទៅ១០៣.០០០តោន មានប្រវែង ៣៣៣ម៉ែត្រ មាននាវិកសរុបដល់ទៅ ៣.២០០នាក់។ នាវាផ្ទុកយន្ដហោះខាង លើមាននាវាចម្បាំង៣គ្រឿងបំពាក់ កាំជ្រួចមីស៊ីលការពារអមដំណើររួមទាំង នាវាយាមល្បាតផងដែរ។
ការធ្វើសមយុទ្ធរួមរបស់កូរ៉េខាងត្បូង និងអាមេរិកឆ្នាំនេះគឺមានទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មានពីមុនមកដោយសារតែស្ថានភាពនៅឧបទ្វីបកូរ៉េមានភាពតាន តឹងពីមួយថ្ងៃទៅមួយថ្ងៃក្រោយកូរ៉េខាង ជើងបាញ់មីស៊ីឥតឈប់ឈរនិងសាកល្បង គ្រាប់បែកបរមាណូជាលើកទី៤ ។
ក្រោយការសាកល្បងបាញ់កាំជ្រច មីស៊ីលជាលើកទី៤ភ្លាមៗនោះអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់ B-52 ទៅកាន់កូរ៉េខាងជើងភ្លាមៗ។ បន្ទាប់ពី ការសាកល្បងមីស៊ីលឆ្លងទ្វីបអាមេរិកក៏បានបញ្ជូននាវាមុជទឹកដើរដោយថាមពល បរមាណូ USS north Carolina ទៅកាន់ ទីក្រុងប៊ូសាន ។ ក្រៅពីនេះនៅមានយន្ដ ហោះចម្បាំងបំបាំងកាយ F-22 និងយន្ដ ហោះចម្បាំងជាច្រើនផ្សេងទៀតបានទៅដល់កូរ៉េខាងត្បូងជាការត្រៀមលក្ខណៈ ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងដែលមាន គ្រាប់បែកបរមាណូនោះ ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនយន្ដហោះទម្លាក់គ្រាប់ បំបាំងកាយ B-2 ទៅចូលរួមធ្វើសមយុទ្ធ ជាមួយកូរ៉េខាងត្បូងផងដែរ។ យន្ដហោះ ខាងលើអាមេរិកក៏បានបញ្ជូនទៅកាន់ ប្រទេសអូស្ដ្រាលីផងដែរដើម្បីទប់ទល់ នឹងអំណាចយោធារបស់ចិនកាន់តែខ្លាំង ឡើងនៅដែនសមុទ្រចិនភាគខាងត្បូង ។
ស្ថានភាពនៅឧបទ្វីកូរ៉េបានបង្កការ ព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសក្នុងតំបន់ ពិសេសគឺសម្ពន្ធមិត្ដរបស់កូរ៉េខាងជើងគឺចិននិងរុស្ស៊ីក៏បានបង្ហាញការព្រួយបារម្ភ ដូចគ្នា។ ប្រទេសចិននិងរុស្ស៊ីគឺជាសម្ពន្ធ មិត្ដរបស់កូរ៉េខាងជើងតាំងពីជំនាន់មុន គឺអតីតមេដឹកនាំគីម ជុងអ៊ីល តែងតែ ធ្វើដំណើរទស្សនកិច្ចទៅកាន់ពីប្រទេស នោះប៉ុណ្ណោះ ។
ក្រសួងការបរទេសរុស្ស៊ីបានធ្វើការ ក្រើនរំលឹកដល់កូរ៉េខាងជើងមិនត្រូវធ្វើអ្វីឱ្យហួសហេតុពេកនោះទេក្រោយមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារ ទង្វើរបស់កូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាងគួរតែដឹងការពិតថា ទង្វើរបស់ខ្លួននឹងធ្វើឱ្យសហគមន៍អន្ដរជាតិ ប្រឆាំងស្អប់ខ្ពើមហើយក៏ជាមូលហេតុ ធ្វើឱ្យអន្ដរជាតិត្រូវប្រើប្រាស់កម្លាំងដើម្បី ប្រឆាំងកូរ៉េខាងជើងផងដែរក្រោយមានសញ្ញាធ្វើឱ្យគ្រោះថ្នាក់ដល់ពិភពលោក ទាំងមូលដោយសារតែបរមាណូនោះ ។
ការព្រមានខាងលើរបស់រុស្ស៊ីកើត ឡើងក្រោយពេលដែលលោក គីម ជុង អ៊ុន ចេញបញ្ជាឱ្យកម្លាំងទាហានត្រៀម លក្ខណៈធ្វើសង្គ្រាមបរមាណូវាយប្រហារ ទៅលើទីតាំងរបស់អាមេរិកនិងកូរ៉េខាងត្បូង ។
កន្លងមករដ្ឋាភិបាលកូរ៉េខាងជើងបានអំពាវនាវដល់យុវជនទាំងអស់នៅក្នុង ប្រទេសនេះចាប់តាំងពីសិស្សអនុវិទ្យា ល័យ វិទ្យាល័យ មហាវិទ្យាល័យឱ្យចុះ ឈ្មោះចូលបម្រើកងទ័ពដើម្បីទប់ទល់ ជាមួយសត្រូវ ។ ទន្ទឹមនឹងនោះលោកក៏ បានស្នើឱ្យកម្លាំងទាហានដែលមានវ័យ លើសពី៤០ឆ្នាំចូលនិវត្ដន៍ ។ ប្រភពព័ត៌ មានបានឱ្យដឹងថា មានពលរដ្ឋកូរ៉េខាង ជើងប្រមាណ១,៥លាននាក់បានជ្រើស រើសចូលបម្រើកងទ័ពនៅក្នុងការជ្រើសកម្លាំងទាហានលើកនេះ ។
ទីក្រុងព្យុងយ៉ាងបានធ្វើការថ្កោលទោស យ៉ាងខ្លាំងដល់សកម្មភាពធ្វើសមយុទ្ធរបស់ អាមេរិកនិងកូរ៉េខាងត្បូងហើយបានគំរាម កំហែងវាយប្រហារដោយគ្រាប់បែក បរមាណូទៀតផង។នៅក្នុងការប្រកាស របស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ ថា “យើងចាត់ទុកការប្រកាសរបស់ កូរ៉េខាងជើងដែលបានគំរាមវាយប្រហារ ដោយគ្រាប់បែកបរមាណូគឺជារឿងពិបាក ក្នុងការទទួលយកហើយមានប៉ះពាល ដល់សន្ដិសុខនៅក្នុងតំបន់ទាំងមូល ។ ទីក្រុងព្យុងយ៉ាងត្រូវតែយល់ច្បាស់ថា ប្រសិនបើធ្វើបែបនេះមានន័យថា កូរ៉េ ខាងជើងបានបែរខ្នងដាក់សហគមន៍អន្ដរជាតិពេលនោះពិភពលោកប្រាកដជាប្រើប្រាស់កម្លាំងដើម្បីទប់ទល់ជាមួយកូរ៉េ ខាងជើងធ្វើឱ្យប្រទេសនេះដួលរលំជាមិនខាន” ៕ ម៉ែវ សាធី