លោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នាជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពច្បាស់ការបានរាយការណ៍អោយដឹងថា រាល់ថ្ងៃនេះឈ្មួញល្បីឈ្មោះ ថៃ គា គឺជាអ្នករកសុីផ្ដាច់មុខនាំធ្យូង ពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបន្តទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធ តាច្រកព្រំដែន(ដូនរ័ត្ន) ដែលមាន លោកវរសនីយ៍ត្រី នូ និច ជាមេ បុស្តិ៍ ។

ប្រភពដែលភ្ងាក់ងារយើងទទួលបានគឺនៅក្នុងជំនួញជួញដូរនាំធ្យូងទៅលក់នៅប្រទេសវៀតណាមសព្វថ្ងៃនេះត្រូវបានគេដឹងថា លោកថៃ គា គឺជាអ្នកទទួលម៉ៅការ ផ្ដាច់មុខពីក្រុមឈ្មួញជាច្រើននាក់ យកលុយរត់ការ ជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាប់ពីឃុំស្វាយជ្រះស្រុកស្នួល រហូតទៅដល់ច្រកព្រំដែន ចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកខាងលើនេះផងដែរ។

មហាជនលើកឡើងថា ការជួញដូរធ្យូងនាំទៅកាន់ប្រទេសវៀតណាម បានគឺដោយមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្រុកមេមត់ ពិសេសច្រកដូនរត្ន័ ។

ប្រភពពីសមត្ថកិច្ចបង្ហើបឲ្យដឹងថា រថយន្តដឹកធ្យូងរបស់ឈ្មួញដឹកចេញ តាមច្រករបៀងព្រៃស្វាយ ខាងក្រោយបុស្តិ៍ដូនរដ្ឋ ១ថ្ងៃវាល់ល្ងាច ១យប់ទាល់ភ្លឺ ជាក់ស្តែង នៅយប់ថ្ងៃទី៦ទី៧និងឈានចូលថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០២១នេះ រថយន្តតូចធំដឹកធ្យូងជាច្រើនគ្រឿង បានសម្រុកដឹកជញ្ជូននាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើនេះ ។

ពាក់ព័ន្ធនឹងករណីឈ្មួញនាំធ្យូងឆ្លងដែនទៅប្រទេសវៀតណាម នេះដែរភ្ងាក់ងារយើងបានធ្វើការទំនាក់ទំនងទៅលោកវីរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍ការពារព្រំដែនច្រកដូនរ័ត្ន ដើម្បីសុំការបកស្រាយតាមទូរស័ព្ទ ប៉ុន្តែមិនមានអ្នកទទួល ។

បើទោះបីជាលោកវរសេនីយ៍ត្រី នូ និច បាន បដិសេធព្យាយាមមិនលើកទូរសព្ទ័ យ៉ាងណា ក៏ដោយ ប៉ុន្តែប្រភពពីមជ្ឈដ្ឋានមួយចំនួន ក៍ដូចជាសមត្ថកិច្ចនៅក្នុងខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថានៅក្នុងជំនួញនាំធ្យូងទៅលក់នៅប្រទេសវៀតណាមដែលអាចចរាចរណ៍ទៅបាន គឺ ដោយមានការសម្របសម្រួលពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ផ្នែក ពិសេស លោក នូ និច ដែលមានលោក ថៃ គា ជាអ្នករត់ការសុំបើកភ្លើងខៀវ ។

គួរបញ្ជាក់ថានៅពេលថ្មីៗកន្លងទៅនេះ លោក ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានកោះហៅមេប៉ុស្តិ៍ព្រំដែនទាំងអស់ មកធ្វើកិច្ចសន្យាទទួលខុសត្រូវមិនឲ្យមានការនាំឆ្លងដែននៅរាល់បទល្មើសផលអនុផលព្រៃឈើជាដាច់ខាត ផ្ទុយទៅវិញគេសង្កេត ឃើញលោក វរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍ការពារ ព្រំដែនច្រកដូនរ័ត្ន ហាក់កំពុងផ្គើនទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំបណ្ដោយឲ្យសកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងកាត់យ៉ាងអនាធិបតេយ្យទៅវីញ។,វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print