លោកឃួង ស្រេង៖ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ជូនពលរដ្ឋនៅរាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់​នៅថ្ងៃទី៨ខែកក្កដាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ នៅ​រាជធានី​ភ្នំ​ពេញ​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ​នៅ​ថ្ងៃទី០៨ខែកក្កដា​ខាងមុខ​ ខណៈ ការចាក់ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​បាន​ចំនួន​១១​ខណ្ឌ​ហើយ​ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​ ដោយ​ខណ្ឌ​ខ្លះ​បាន​ចាក់​រួចរាល់​ និង​ខណ្ឌ​ខ្លះទៀតកំពុង​ដំណើរការ​ចាក់​យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគឺនៅក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ មិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានលើកឡើងថា៖សម្រាប់រាជធានី​ភ្នំ​ពេញ​ យើងនឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ​នៅ​ត្រឹមថ្ងៃទី០៨ខែកក្កដា​ខាងមុខ​នេះហើយ។ បន្ទាប់ពីនេះ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងបន្តយកវ៉ាក់សាំងនេះទៅចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងអស់គេចផុតបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។ គិតត្រឹមថ្ងៃទី៨ខែមិថុនានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩បានជាង១លាន៥សែននាក់រួចហើយ។
សូមរំលឹកដែរថា៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ដែលក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩
ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួលសម្រាប់ប្រជាពលរដ្ឋធ្វើទំនាក់ទំនងពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print