អាមេរិក និងអឺរ៉ុបអំពាវនាវបើកការស្រាវជ្រាវប្រភពកូវីដ ១៩

ចែករំលែក៖

ក្រោយមានការវាយតម្លៃខុសគ្នាទៅលើប្រភពកូវីដ ១៩ នាពេលកន្លងមក អាមេរិក និងអឺរ៉ុប អំពាវនាវឲ្យបន្តបើកការស្រាវជ្រាវ ពីប្រភពកូវីដ ១៩ ។

សារព័ត៌មាន Bloomberg News បានផ្សាយថា អាមេរិកនិងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្រាវជ្រាវពីប្រភពកូវីដ១៩ជាថ្មី ក្រោយមានការវាយតម្លៃខុសគ្នាពីប្រភពកូវីដ១៩។ អាមេរិកនិងអឺរ៉ុប បានអំពាវនាវ ស្រាវជ្រាវពីប្រភពកូវីដ១៩ ដំណាក់កាលទីពីរ ប្រកបដោយតម្លាភាព ពឹងផ្អែកទៅលើភស្តុតាង និងការដឹកនាំស្រាវជ្រាវដោយអង្គការសុខភាពពិភពលោក។
តាមសេចក្តីប្រកាសរួមរវាងអាមេរិកនិងអឺរ៉ុប បានសន្យាធ្វើការជាមួយគ្នា អភិវឌ្ឍន៍និងប្រើប្រាស់មធ្យោបាយប្រកបដោយឯករាជ្យ ស្រាវជ្រាវពីប្រភពកូវីដ១៩ ដើម្បីទប់ស្កាត់ រៀបបែបនេះកើតឡើងនាពេលអនាគត។
តាមគម្រោងអាមេរិកនិងអឺរ៉ុបបានជួបពិភាក្សាគ្នានៅថ្ងៃទី ១៥ខែមិថុនា ហើយនៅក្នុងសេចក្តីប្រកាសរួមស្តីអំពីការស្រាវជ្រាវកូវីដ ១៩ និងមានការកែទម្រង់បន្ថែមទៀតក្នុងពេលប្រជុំ។ អាមេរិកគឺជាប្រទេសដែលបានអំពាវនាវឲ្យចិនលាតត្រដាង និង ស្រាវជ្រាវច្រើនជាងនេះស្តីពីប្រភពកូវីដ១៩
ការស្រាវជ្រាវថ្មី នឹងបង្កឲ្យមានភាពតានតឹងរវាងអាមេរិក អឺរ៉ុបនិងចិន។ បណ្តាប្រទេសលោកខាងលិចនៅតែសង្ស័យថា កូវីដ ១៩ បែកធ្លាយចេញពីមន្ទីរពិសោធរបស់ចិន។ អ្នកសារព័ត៌មានរបស់អង្គការសុខភាពពិភពលោក កាលពីដើមឆ្នាំ២០២១បានលើកឡើងថា ប្រភពកូវីដ១៩ អាចកើតចេញពី ធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធរបស់ចិននោះឡើយ៕ដោយ៖សាធី

...


រូបភាព៖Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print