ចំណតរថយន្តច្រកអូរស្មាច់​ ត្រូវ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ សម្រេចផ្អាកបណ្តោះអាសន្នអាជីវកម្ម ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្ន​ របស់ចំណតរថយន្តអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបាន ក្រោយពាក់ព័ន្ធស្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩។

នៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា​ សម្រេចផ្អាកជាបណ្តោះអាសន្នអាជីវកម្ម «ចំណតរថយន្តអូរស្មាច់» ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលមានការពាក់ព័ន្ធអ្នកមានជំងឺកូវីដ១៩ ឈ្មោះ ឈុំ ជៀន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិអូរស្មាច់ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។

ក្នុងអំឡុងពេល នៃការបិទបណ្តោះអាសន្ន នៃអាជីវកម្ម ម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល និងវិធានការនានារបស់រដ្ឋបាលខេត្តជាធរមាន។

គួរ​បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ​ រកឃើញជំងឺកូវីដ១៩ ចំនួន១០១ករណី ក្នុងករណីនាំចូលពីបរទេស ចំនួន៩៦ករណី ករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៥ករណី បានព្យាបាលជាសះស្បើយ ចំនួន៣០នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៧១នាក់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ​ ខាងក្រោមនេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print