ថ្ងៃ​នេះ! អាជ្ញាធរ​ថៃ​​ អ្នកជំងឺកូវីដ​-១៩​ ស្លាប់៤៣នាក់ ខណៈ​អ្នកឆ្លងថ្មីចំនួន​ជាង​ ២ពាន់​នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣១០ករណីបន្ថែមទៀត គិតត្រឹម​រយៈពេល ២៤ម៉ោងប៉ុណ្ណោះ​។ ចំពោះ​ករណី​ឆ្លង​ថ្មី​នេះដែរ​​ ភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ប៉ុន្តែ​ករណី​នាំចូលមានតែ ៣៨ករណីប៉ុណ្ណោះ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,២០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈដែល​ ១០២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ៧៨៨ករណី។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺចំនួន ៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៣,០៣៥នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ​ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៧,៥៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៧៥នាក់ និងអ្នកជាសះស្បើយ ១៣៩,២៨៧នាក់។ ចំណែកចំនួននៃអ្នកបានចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានជាង៥.៤លានដូស៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print