បញ្ចេញវ៉ាក់សាំង១ពាន់លានដូស ប្រទេសG7 ចង់បញ្ចប់កូវីដ-១៩ឲ្យបានឆាប់បំផុត

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបៃឌិន នឹងចូលរួមនៅក្នុងយុទ្ធនាការបញ្ចប់កូវីដ-១៩ ជាមួយប្រទេសG7 ក្នុងនោះមានអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អុីតាលី និងកាណាដា ។

សារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែមិថុនាបានផ្សាយថា ប្រទេសG7 បានពិភាក្សាទៅលើគម្រោងបញ្ចប់ការឆ្លងកូវីដ-១៩ នៅខែធ្នូ ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំ ក្នុងប្រទេសអង់គ្លេស ប្រធានាធិបតីបៃឌិន នឹងមេដឹកនាំG7 បានសន្យាផ្តល់វ៉ាក់សាំងរហូតដល់ទៅ១ពាន់លានដូសនៅឆ្នាំក្រោយដើម្បីចាក់ជូនពលរដ្ឋពេញវ័យប្រមាណ៨០%នៅលើពិភពលោក។
តាមសារព័ត៌មាន Bloomberg ឱ្យដឹងថា រដ្ឋាភិបាលអាមេរិកនិឹងទិញវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំនេះដើម្បីចែកចាយតាមរយៈកម្មវិធី COVAX ជាការជួយដល់អង្គការសុខភាពពិភពលោក ទប់ស្កាត់កូវីដ-១៩ ហើយអាមេរិកនិឹងផ្តល់ជូនបន្ថែមទៀត៣០០លានដូសនៅក្នុងឆ្នាំ២០២២។
សារព័ត៌មាន The Washington Post បានផ្សាយថា អាមេរិកនិឹងទិញវ៉ាក់សាំងកូវីដ-១៩ពីក្រុមហ៊ុន Pfizer ចំនួន៥០០លានដូសដើម្បីចែកចាយដល់ពិភពលោក ។ ជាមួយគ្នានេះបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំង នឹងផ្គត់ផ្គង់ដល់អង្គការសុខភាពពិភពលោកដើម្បីចែកចាយដល់ប្រទេសក្រីក្រ ។
មកទល់ពេលនេះ មានវ៉ាក់សាំងជាង២ពាន់លានដូសបានចាក់ជូនពលរដ្ឋ ក្នុងនោះចិនបានចាក់ច្រើនជាងគេ គឺមានជិត៩០០លានដូសហើយ បន្ទាប់មកគឺអាមេរិក ។ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា មានតែការចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ទេទើបអាចបញ្ចប់ការឆ្លងកូវីដ-១៩បាន៕ ដោយ៖ធីរីណា

...


ប្រធានាធិបតីអាមេរិក Joe Biden ។ រូបភាព៖Bloomberg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print