លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន ថាបើទោះជាបែបណាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ

ចែករំលែក៖

ភ្នំពេញ ៖ មានប្រសាសន៍អញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា នាពេលប្រទេសកម្ពុជា វិលត្រឡប់ទៅរកភាពធម្មតាវិញ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ។
លោកស្រីវជ្ជបណ្ឌិតឱ វ៉ាន់ឌីន បានមានប្រសាសន៍ទៀតថា សូមបងប្អូនក្នុងខណ្ឌព្រែកព្នៅទាំងអស់មកទទួលកាចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់ សាំងការពារវីរុសកូវីដ ១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ១៩ ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។
លោកស្រីវជ្ជបណ្ឌិត បានបញ្ជាក់ថា គម្រោងនៃដំណើរ ការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចដ៍ឈ្លៀសវ៉ៃ និងត្រឹមត្រូវបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋកុំឱ្យជំងឺកូវីដ១៩ ដ៏កាចសាហាវ។
ក្នុងនោះផងដែរលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ទៅរកភាពធម្មតាវិញ ក៏មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ ដើម្បីចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិកម្រើកឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។
សូមបញ្ជាក់ថា ក្នុងការអញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខណ្ឌព្រែកព្នៅនេះផងដែរក៍មានការអញ្ជើញអមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមន្ត្រីរាជការជាច្រើនទៀតផងដែរ អញ្ជើញត្រួតពិនិត្យមើលចំនួន៣កន្លែងទី១មណ្ឌលសុខភាពសំរោង ក្នុងសង្កាត់សំរោង ទី២វិទ្យាល័យបឹងប្រីយ៍ ក្នុងសង្កាត់ពន្សាំង និងទី៣មណ្ឌលសុខភាព ក្នុងសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print