ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះ លោក ហុក សុផល អភិ បាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោកលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្តជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ រួមដំណើរដោយលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ បានដឹកនាំក្រុមការងារ យកស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន៦គ្រួសារ ភូមិកូនដំរី ចំនួន១០គ្រួសារ និងភូមិបាយសីចំនួន៩គ្រួសារសរុប១៦គ្រួសារ។
ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ លោក ហុក សុផល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
លោក អនុប្រធាន ស ស យ ក ខេត្តបានបន្តទៀតថា ក្រោមការចង្អុលបង្ហាញពីលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោក ស្រី អភិបាល
ខេត្ត បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅវិធានការរបស់រដ្ឋបាលខេត្ត និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំឱ្យយល់ដឹងនៅកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមឱ្យបាន១.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លើសពីនេះ នៅក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្ត បានដឹកនាំមន្រ្តីសុខាភិបាល ក៏ដូចជាកងកម្លាំងទាំង៣ប្រភេទ ធ្វើការយាមកាមទាំងយប់ទាំងថ្ងៃ យ៉ាងតឹងរឹង នៅតាមច្រកព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព អ្នកធ្វើដំណើរចេញចូលទៅមក ដោយវាស់កំដៅ លាងដៃនឹងទឹកអាល់កុល ឬជែល យ៉ាងយកចិត្តទុកដាក់ មិនឱ្យមានប្រជាពលរដ្ឋក្នុងខេត្តណាម្នាក់ ឆ្លងជំងឺដ៏កាចសាហាវនេះឡើយ ។
បន្ទាប់ពីការសួរសុខទុក្ខប
ងប្អូនប្រជាពលរដ្ឋតាមមូ
លដ្ឋានរួច លោក អនុប្រធា
នយុវជនខេត្តក៏នាំក្រុមការងារចែកអំណោយផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទាំងអស់ ក្នុង១គ្រួសារទទួលបាន÷ អង្ករ៥០គីឡូ
ក្រាម មី១កេស ទឹកត្រី១យួរ និងទឹកសុទ្ធ៣យួរ ។
ប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ សប្បាយរីករាយយ៉ាងខ្លាំងក៏ថ្លែងអំណរ
គុណដល់លោក លោក ស្រី និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ស្បៀងអាហារជូនពួកគាត់ ខណ:កំពុងតែខ្វះខាតខ្លាំង ហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច។សូមជូនពរឲ្យក្រុមការងារ
ជួបតែសេចក្ដីសុខនិងកម្លាំងរឹងមាំ
សំណាងល្អៗគ្រប់ៗគ្នា៕