បុរសទះកំផ្លៀងប្រធានាធិបតីបារាំង ជាប់គុក១៨ខែ ដោយអនុវត្តទោស៤ខែ និងព្យួរទោស១៤ខែ

ចែករំលែក៖

តុលាការបារាំង បានសម្រេចសាលក្រមដាក់ទោសបុរសវ័យ២៨ឆ្នាំដែលទះកំផ្លៀងប្រធានាធិបតី ម៉ាក្រុង ឲ្យជាប់គុក ៤ខែ និងព្យួរទោស១៤ខែឲ្យនៅក្រៅឃុំ។ ការសម្រេចនេះកើតឡើងនៅក្នុងតុលាការទីក្រុង Valence ភាគខាងត្បូងប្រទេសបារាំងនាថ្ងៃទី ១០ខែមិថុនា ។

កាលពីថ្ងៃទី១០ខែមិថុនា រដ្ឋអាជ្ញា Alex Perrin បានបញ្ជាក់ថា សកម្មភាពទះកំផ្លៀងរបស់លោក Damien Tarel អាយុ២៨ឆ្នាំទៅលើប្រធានាធិបតីបារាំងគឺជារឿងមិនអាចទទួលយកបាន ហើយជាសកម្មភាពមានចេតនា ។
តុលាការបានសម្រេចសាលក្រមដាក់ទោស លោក Damien Tarel អាយុ២៨ឆ្នាំ ដែលជាបុគ្គលចូលចិត្តលេងដាវបុរាណឱ្យជាប់គុក១៨ខែ ប៉ុន្តែជនជាប់ចោទទទួលបានទោសព្យួរ១៤ខែឲ្យនៅក្រៅឃុំ ។
កន្លងមក លោក Tarel បាននិយាយទៅកាន់តុលាការថា លោកជាបុគ្គលមានទស្សនៈជាមួយគណបក្សប្រឆាំង ។ ការទះកំផ្លៀងកើតឡើងក្នុងពេលដែលប្រធានាធិបតីទៅចាប់ដៃនិងសួរសុខទុក្ខពលរដ្ឋនៅតំបន់ Drome ប្រទេសបារាំង។
លោក Tarel បាននិយាយថា ប៉ុន្មានថ្ងៃមុនពេលលោកម៉ាក្រុងមកទស្សនកិច្ចតំបន់នេះ លោកធ្លាប់បានគិតថា នឹងគប់ពងមាន់ទៅលើប្រធានាធិបតីបារាំង។ លោកក៏គ្មានបំណងទះកំផ្លៀងប្រធាធិបតីបារាំងនោះឡើយ ហើយសកម្មភាពទះកំផ្លៀងកើតឡើងភ្លាមៗដោយមិនមានការគ្រោងទុក៕

...

រូបភាព៖ Plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print