ភ្នំពេញ, អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង សរសេរជាអក្សរកាត់ថា គ.ប.ដ.។
សមាសភាពនិងរចនាសម្ព័ន្ធមានចំនួន ២៥រូប ក្នុងនោះប្រធាន១រូប អនុប្រធាន២រូប ក្រៅពីសមាជិកខាងលើនេះ គ.ប.ដ. អាចស្នើឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតចូលរួម ជាសមាជិកតាមការចាំបាច់។
សមាសភាពជាក់ស្តែងន គ.ប.ដ. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
គ.ប.ដ. អាចមានគណៈកម្មការ ឬក្រុមការងារបច្ចេកទេសផ្សេងៗ តាមតម្រូវការចាំបាច់។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មការ ឬក្រុមការងារបច្ចេកទេសនេះ ត្រូវកំណត់ដោយសេចក្ដី សម្រេចរបស់ប្រធាន គ.ប.ដ.។
តួនាទីនិងភារកិច្ច គ.ប.ដ. មានតួនាទីនិងភារកិច្ចដូចតទៅ៖
– ដឹកនាំនិងសម្របសម្រួលអន្តរក្រសួង ស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រនិងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ
– រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ជូន ក្រុមប្រឹក្សារៀបចំផែនការម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ
– បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន ក.ផ.ស.។
សូមអាននូវខ្លឹមសារ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទាំងស្រុងដូចខាងក្រោម៕
ដោយ, សុខ ខេមរា