ក្រុងព្រះសីហនុៈ នាព្រឹកថ្ងៃ ១៥ មីនា ២០១៦ រដ្ឋបាលក្រុង បានចាប់ឡានដឹកដីចំនួន ៦គ្រឿង ដែលបានដឹកដីជ្រុះលេីផ្លូវថ្នល់ និងបណ្តាលឲ្យខូចផ្លូវ ។
លោក អីុ សុខឡេង អភិបាលក្រុងព្រះសីនុបានអោយដឹងថាៈ នេះជាវិធានការ រដ្ឋបាលក្រុង បានឲ្យម្ចាស់ឡានធ្វេីកិច្ចសន្យាដូចខាងក្រោម ៖
១. ត្រូវចូកដី និងលាងដីចេញពីផ្លូវថ្នល់ឲ្យស្អាតវិញ។
២. ត្រូវជួសជុលផ្លូវដែលខូចឡេីងវិញ។
៣. ផ្លូវសុំច្បាប់ដឹកដីពីមន្ទីរសាធារណការ ។ដោយលោកបញ្ជាក់ថា ៈ ដោយសារនេះជាលេីកទី១ ហេីយម្ចាស់ក៏យល់ ព្រមអនុវត្តតាមចំណុចទាំង ៣ខាងលេី ដូច្នេះ មិនមានពិន័យជាប្រាក់នោះទេ ៕ សុខ ខេមរា
...