សមត្ថកិច្ច​ កោះហៅបុរសម្នាក់​មកវាស់កម្ពស់ ក្រោយ​បង្ហោះព័ត៌មានមិនពិត​ថា​ មានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក​ ក្នុងតំបន់បឹកក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅរសៀលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២១​ បានធ្វេីការកោះហៅ​បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ​ ដែលជាព័ត៌មានមិនពិតថា​មានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក។

​ជាក់ស្តែងបុរសម្ចាស់គណនី​ Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថា ជាព័ត៌មានមិនពិត​ មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វេីចត្តាឡីស័កនោះទេ។​ ខណៈក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហេីយឈប់រកកន្លែងបត់ជេីងតូចតែប៉ុណ្ណោះ​ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស​ និងបានធ្វេីការសុំទោសជាសាធារណៈដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វេីឲ្យប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ។

ក្រោយពី​ធ្វេីការសុំទោស​រួចរាល់​ ហេីយសមត្ថកិច្ច​បា​នអប់រំណែនាំឈ្មោះ អ៊ួង សារឿន​ រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ​។

គួររម្លឹកថា​ កាលពីព្រលប់​ថ្ងៃទី​១០​ ​ខែមិថុនា​ ឆ្នាំ​២០២១​ បន្ទាប់ពីទទួលបានពត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹកក់ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ លោកសុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះមកដល់ទីតាំងកាដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋានបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថាចំនួនកម្មករទាំងខ្មែរ និងចិនចំនួន១៩៤នាក់នៅក្នុងកាដ្ឋានទាំងអស់​ គឺពុំមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print