អាជ្ញាធរ​ខណ្ឌដូនពេញ​៖​ ប្រេីធម៍ក្ដៅចុះស្ទូចរថយន្តអ្នកគួកជេ​ និងអ្នកចតតាមទីសាធារណៈគ្មានសណ្ដាប់ធ្នាប់​ សរុប​ ២៧គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​រដ្ឋបាលខណ្ឌដូនពេញ​ បានចុះណែនាំទីតាំងចតរថយន្តអ្នកគួកជេ​ និងរថយន្តអ្នកដំណេីរដែលបានមកចតចោលនៅលេីទ្រូងផ្លូវ​ និងចិញ្ចេីមផ្លូវ​ តាមទីសាធរណៈបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែល​បង្កការកកស្ទះចរាចរណ៍​ និងសោភណ្ឌភាពរាជធានីភ្នំពេញ​ ជាច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំងអស់​នោះ​ នៅតែ​ផ្គេីន​និងការណែនាំរបស់អាជ្ញាធរមូលទៀត។

ដូច្នេះ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹកនាំដោយ​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​ និងដោយមានការចូលរួម ពីលោកប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក​ លោកស្រី អភិបាលរង លោកអធិការនគរបាលខណ្ឌដូនពេញ​ លោកអធិការរង​ លោកមេបញ្ជាការ​ លោកមេញ្ជាការរងរាជអាវុធហត្ថខណ្ឌដូនពេញ​ លោកនាយក​ នាយករងរដ្ឋបាល​ លោក ប្រធានការរិយាល័យនានាជុំវិញខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​សាធារណៈ​រថយន្តគួកជេ​ និងរថយន្តដែលបានមកចតចោលនៅលេីទ្រូងផ្លូវ​ និងចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវសាធរណៈបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្ករការកកស្ទះចរាចរណ៍និងសោភណ្ឌភាពរាជធានីភ្នំពេញ​ ចាប់តាំងពីវេលាម៉ោង៨​និង០០នាទីព្រឹក​ថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ រហូត​ដល់ម៉ោង១១​ និង៣០នាទីថ្ងៃដដែល ។

ក្នុងប្រតិបត្តិការនេះ​ ជាលទ្ធផល​កម្លាំងសមត្ថកិច្ច​មានចាប់ឃាត់រថយន្តសរុបចំនួន​ ២៧គ្រឿង ត្រូវបានស្ទូច​ និងយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖​ ១/រថយន្តគួកជេរចំនួន​ ១៧គ្រឿង;​ ២/រថយន្ត​សំចតសម្រាប់ជួល​ចំនួន​០៥គ្រឿង​ ;៣/រថយន្តប្រជាពលរដ្ឋចំនួន​ ០៥គ្រឿង​ ។

គួរបញ្ជាក់ថា​ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការនេះ​ រដ្ឋបាលខណ្ឌ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤​ និង៣០នាទីរសៀលនេះជាបន្តទៀត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print