ព័ត៌មានថ្មី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។ ស្ថានីយថ្មីនេះមានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់ ហើយបង្កើតឡើងស្របពេលដែល មានតម្រូវការចាំបាច់ និងកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់។ កម្មវិធីនឹងត្រូវចាប់ផ្ដើមនៅម៉ោង ៨ៈ៣០នាទីព្រឹក នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ចែករំលែក៖ ចែករំលែក៖