លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ អញ្ជើញសួរសុខទុក្ខ ប្អូនប្រុស វ៉ាន សុខេន អាយុ១៦ឆ្នាំ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញៈ​ កាលពីល្ងាចថ្ងៃអង្គារ៍ទី១៥ ខែមីនា ឆ្នាំ២០១៦ នេះ លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខ ប្អូនប្រុស វ៉ាន សុខេន អាយុ១៦ឆ្នាំ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ។ ប្អូនប្រុសបាននិយាយថា ខ្លួនពិតជារំភើប ហើយស្ទើរមិនគួរអោយជឿថាអាចជា និងអាចរស់រានជីវិត ដូចបានកើតជាតិថ្មីម្តងទៀត ប្អូនថា ពីមុនប្អូនរៀនបានដល់ថ្នាក់ទី៦ តែដល់ជំងឺនេះកាន់តែធ្ងន់ធ្ងរទៅ ធ្វើអោយប្អូនហត់មិនអាចដើរទៅរៀន និងធ្វើការអ្វីផ្សេងទៀតបាន។ ប្អូនបានគោរពថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌មនុស្សធម៌របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន លោក ហ៊ុន ម៉ាណែតនិងលោកស្រី ក្រុម គ្រូពេទ្យដែលមានជំនាញ និងប្រកបដោយទឹកចិត្តមេត្តាធម៍ដែលបានជួយជីវិតរបស់ប្អូន៕​ សុខ​ ខេមរា

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print