ភ្នំពេញ៖ ចេញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក គឹម ណុល លោកររដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់របស់លោក ហេង យ័ន (លេខទំនាក់ទំនង ០១២ ៩៨០ ៧២៦)។ តាមម្ចាស់កសិដ្ឋានបានឲ្យដឹងថាដោយមានចិត្តស្រឡាញ់វិស័យចិញ្ចឹមសត្វ គាត់បាន សម្រេចចិត្តសហការជាមួយក្រុមហ៊ុន CP ដាក់ទុនវិនិយោគចិញ្ចឹមមាន់សាច់លើផ្ទៃដីជាង ៤ហត និងមានផែនការសាងសងចំនួន ៦រោង។បច្ចុប្បន្ននេះ គាត់បានចំណាយអស់ទុនជាង ៦០ម៉ឺនដុល្លារសម្រាប់សាងសង់រួចរាល់ចំនួន ៣រោងដោយក្នុង ១រោង ចិញ្ចឹមមាន់បានចំនួន ១៨ ៥០០ក្បាល។
សូមបញ្ជាក់ថា៖ មិនខុសពីកសិដ្ឋានចិញ្ចឹមជ្រូក លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបន្តធ្វើការសហការជាមួយក្រុមហ៊ុនដើម្បីរក្សាភាពឈ្នះ ឈ្នះ ក្នុងដំណើរលើផ្លូវតែមួយគឺការពង្រីក និងពង្រឹងផលិតកម្មមាន់សាច់ឲ្យកាន់តែរីកចម្រើនទ្វេដង។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរ ត្រូវចូលរួមសហការ និងធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេស និងច្បាប់បន្ថែមជូនដល់ម្ចាស់កសិដ្ឋានឲ្យបានទូលំទូលាយ ប្រយោជន៍រក្សាបាននូវនិរន្តរភាពផលិតកម្ម ដោយអនុវត្តតាមអភិក្រម “រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម“៕
ដោយ៖ សិលា