ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១រួចហើយនោះ ត្រូវមកទទួលចាក់វ៉ាក់សាំងដូសទី២បន្តទៀត។អាជ្ញាធរខណ្ឌសែនសុខបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង១២ទីតាំង ដូសទី១ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភាកន្លងទៅនោះសូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១បាន នៅតាមទីតាំងដែលចាក់លើកទី១នោះ។ សូមបងប្អូនកុំភ្លេចនូវវិធានការរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ពេលចេញក្រៅ នៅកន្លែងទីសាធារណៈនានា ជាពិសេសគឺត្រូវអនុវត្តវិធានការ ៣ការពារនិង៣កុំ៕