ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានព្រំដែនរបស់សមត្ថកិច្ចថៃ បានស្កាត់ចាប់ឃុំពលករខ្មែរចំនួន១០នាក់ កាលពីវេលាម៉ោងប្រមាណ
១៨និង១៥នាទីថ្ងៃទី១៣ មិថុនា ២០២១នេះ។សេចក្ដីរាយការថា កម្លាំងទាហានស្រុកតា ព្រះយ៉ា សហការជាមួយទាហានកងកម្លាំងបូរផា កងរយទី១២៥ ស្រុកតា ព្រះយ៉ា និងអាជ្ញាធរដែនដី បានរួមគ្នាចាប់ឃុំពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បានចំនួន១០នាក់ ក្នុងនោះប្រុស៤ និងស្រី៦នាក់។ដោយពលករដែលសមត្ថកិច្ចថៃចាប់ឃុំ រួមមានឈ្មោះ៖ សេត ញៀន ប្រុស អាយុ៣២ឆ្នាំ,វ៉ាន់ សឿន ប្រុស អាយុ៣៧ឆ្នាំ, យស មូហា ប្រុស អាយុ៣១ឆ្នាំ,គ្លឿន សេម ប្រុស អាយុ៤៥ឆ្នាំ, វើន ម៉ឺន ស្រី អាយុ៤៤ឆ្នាំ,លួន ឡេង ស្រី អាយុ៤០ឆ្នាំ,ថៃ ឡេង ស្រី អាយុ៤៣ឆ្នាំ, ម៉េត ពីម ស្រី អាយុ៣០ឆ្នាំ, ណាត់ លឿន ស្រី អាយុ១៩ឆ្នាំ, អ៊ីត សន ស្រី អាយុ១៨ឆ្នាំ ដែលអ្នកទាំងអស់មានសញ្ជាតិខ្មែរ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ។យ៉ាងណាក៏ដោយ ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថា ពលករខ្មែរទាំងអស់លួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដោយប្រើច្រករបៀង មិនឃើញមានមេខ្យល់នាំផ្លូវ ដោយការចាប់ឃុំលើកនេះ សមត្ថកិច្ចបានអនុវត្តតាមវិធានរបស់សុខាភិបាល និងធ្វើកំណត់ហេតុចាប់ឃុំ រួចបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត និងបណ្ដេញឲ្យចេញ តាមច្រកភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ នែខេត្តបន្ទាយមានជ័យបន្ត៕