សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកម្មករ-កម្មការិនីក៏ដូចជាជនបរទេសដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្ដាល។

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបណ្តាថ្នាក់ដឹកនាំសំខាន់ៗចម្រុះក្រសួងការពារជាតិផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិដែលបានចុះដល់មូលដ្ឋានមិនថាតំបន់ក្រហមឬតំបន់លឿងទុំក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។ ភារកិច្ចរបស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិនៅតែបន្តក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ,កម្មករ-កម្មការិនីនៅទូទាំងប្រទេសទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល ។

គួរបញ្ជាក់ជូនថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំដែលរៀបចំដោយក្រសួងការពារជាតិ បានចាប់ផ្ដើមធ្វើឡើង ចាប់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

តាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕

       

...

ដោយ ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print