ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:

ចែករំលែក៖

ភ្នំពេញ , ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:។

ត្រាស់បង្គាប់..មាត្រា១ :ត្រូវបានបង្កើត គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា “គ.ក.រ” ដើម្បី និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
មាត្រា២…គ.ក.រ បំពេញមុខងារសំខាន់ៗដូចខាងក្រោម៖
-ដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល
– គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល
-លើកសំណើជូនរាជរដ្ឋាភិបាលអនុម័តលើគោលនយោបាយ កម្មវិធី សកម្មភាពបម្រើឱ្យការកែទម្រង់រដ្ឋបាលសាធារណៈយុទ្ធសាស្ត្រ និងផែនការលើកសំណើជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគតិយុត្ត សម្រាប់ការគាំទ្រដល់ការកែទម្រង់ រដ្ឋបាលសាធារណៈ

-សម្របសម្រួល និងផ្ដល់ជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ

-ពិនិត្យ និងអនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យ ការតាមដាន និងការវាយ តម្លៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ

-ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់រដ្ឋបាលសាធារណៈជូនរាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ បំពេញការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
មាត្រា៣…សមាសភាព និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ គ.ក.រ
១, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធាន
២. រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ អនុប្រធានប្រចាំការ ។
សូមអាននូវ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:ទាំងស្រុងដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print