ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ KMB គម្រោងក្រុងរណបរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ខណៈ​រត់គេច​ខ្លួន​ព្រោះ​គ្មាន​លុយបើកឲ្យកម្មករ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរស​ម្នាក់​ ដែលជាម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) នឹងជាអ្នកម៉ៅការសាងសង់ ឱ្យ​គម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខណ្ឌបន្ទាយមាមជ័យ​ ចាប់ឃាត់ខ្លួន​ក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ។

ចំពោះ​ការចាប់ខ្លួនអ្នកម៉ៅការរូបនេះ​ បន្ទាប់ពី​អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណបរបស់អ្នកឧកញ៉ា បានប្រកាសឱ្យសមត្ថកិច្ចស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១​ និង៣០នាទីព្រឹក​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ​២០២១នេះតែម្ដង។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ បានបញ្ជាក់ថា​ កម្លាំង​ជំនាញ​ បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះ ដើម្បីបើកលុយឲ្យកម្មករ នៅព្រឹក​ថ្ងៃទី១៤ ខែមិថុនានេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់គម្រោងរបស់ អ្នកឧកញ៉ាឡេងណាវ៉ាត្រា។

គួរជម្រាបថា កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ​។ ចំណែក​គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ានេះ ដែលមានផ្ទៃដីទំហំរហូតជិត ៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖​ កាស៉ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា​ ក្រោយសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ KMB​ នេះ​ ហើយ​ថាតេីជននេះអាចរួចខ្លួន​ ឬក៏ត្រូវបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print