អគ្គនាយកស៉ីម៉ាក់​សុីម៉ាក់​ ផ្ទេរ​ និងប្រគល់ម៉ាសុីនរាវមីនចំនួន​៥០គ្រឿង​ ជូនកងយោធពលខេមរភូមិន្ទ​ (កងទ័ពជេីងគោក)

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា៖​ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ បានផ្ទេរ​ និងប្រគល់ម៉ាសុីនរាវមីនចំនួន​ ៥០គ្រឿង​ ជូនកងយោធពលខេមរភូមិន្ទ​ (កងទ័ពជេីងគោក) ក្នុងការគាំទ្រដល់យោធភូមិភាគទី៣​ យោធភូមិភាគទី៥​ និងកងពលធំអន្តរាគមន៍លេខ២​ ដែលបានទទួលការហ្វឹកហ្វឺនកំលាំងជំនាញបោសសំអាតមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនសុីម៉ាក់កំពង់ឆ្នាំងចំនួន១០០នាក់កន្លងមក។

នៅក្នុង​សំណេរ​របស់អគ្គនាយកស៉ីម៉ាក់រូបនេះ​ បានបញ្ជាក់បន្ថែមថា​​ សូមអរគុណលោកឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជេីងគោក​ ដែលតែងតែជំរុញលេីកទឹកចិត្តឱ្យមានការសហការគ្នា​ល្អិតរមួតក្នុងការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ័្ឌពីសង្គ្រាម​ឱ្យបានឆាប់បំផុត​ ប្រយោជន៍ដេីម្បីធានាសុខសុវត្ថិភាពការប្រេីប្រាស់ដីធ្លីអភិវឌ្ឍន៍េសដ្ឋកិច្ចសង្គមជាតិ និងពង្រឹងសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូចិត្តជូនប្រជាពលរដ្ឋដែលកំពុងរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ពីសង្គ្រាម។

បន្ថែមពីនេះ​​ លោកអគ្គនាយកស៉ីម៉ាក់​ ក៏សូមបន្តរួមគ្នាជាកម្លាំង ដេីម្បីរំដោះទឹកដីសុវណ្ណភូមិដ៍បវរនៃយេីង​ ពីគ្រាប់មីននិងសំណល់យុទ្ធភណ្ឌ័ពីសង្គ្រាម!៕ដោយ​៖សហការី​

...

រូបភាព​៖ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ហេង​ រតនា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print