ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៦ – ២២ ខែមិថុនា ឆ្នាំ២០២១ ) ប្រយ័ត្ន បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៦ – ២២ ខែមិថុនា ឆ្នាំ២០២១ ) ដោយបញ្ជាក់ថា, – នាសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិត ពីមធ្យមទៅបង្ហូរគួបផ្សំនឹងប្រព័ន្ធសម្ពាធទាបនូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេលតនឹងក៏កើត ឡើងវិញ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំ ដងរែក ។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C

– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលក សមុទ្រមធ្យម ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print