សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ ឧបាសិកាព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធនោះ

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារលិខិតរំលែកទុក្ខ ជូនលោកស្រី ថោង គីមអាន ព្រមទាំងក្រុមគ្រួសារ។ 

ខ្ញុំនិងភរិយាមានក្ដីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ឆាយ បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង ០០៖២០ រំលងអាធ្រាត ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ដែលជាការបាត់បង់នូវម្ដាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្សរស់ ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ។ ពេញមួយជីវិតរបស់គាត់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត បាន លះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិយើង។

ខ្ញុំនឹងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោក លោកស្រី ជាក្រុមគ្រួសារនៃសព ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print