Cristiano Ronaldo មិនច្រានចោលការវិលត្រឡប់ពី Juventus មកMan Utd នោះទេ

ចែករំលែក៖

កីឡាករ Cristiano Ronaldo បានចាកចេញពីក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៩ ហើយមានទំនាក់ទំនងយូរមកហើយជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Old Trafford វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស express 

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបែកធ្លាយនូវភាពស្ងៀមស្ងាត់របស់គាត់ចំពោះរបាយការណ៍ដែលភ្ជាប់គាត់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុម Manchester United វិញនៅរដូវក្តៅនេះចំពេលដែលមានភាពមិនប្រាកដប្រជាចំពោះអនាគតរបស់គាត់នៅក្លិប Juventus ។ Ronaldo នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ជាមួយក្លិប Juventusហើយមិនទាន់ត្រូវបានផ្តល់ជូនគាត់នូវកិច្ចសន្យាថ្មីនៅឡើយទេ

ទោះបីជាមានវ័៣៦ឆ្នាំក៏ដោយក៏ Ronaldo នៅតែជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A កាលពីរដូវកាលមុន។

Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នៅតែចង់ប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត ហើយអាចស្នាក់នៅជាមួយ Juventus យ៉ាងតិចមួយឆ្នាំទៀត។ ប៉ុន្តែក្រុមបិសាចក្រហមហាក់កំពុងរិះរកវិធីសាស្រ្តក្នុងការនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមកកាន់ក្លិបវិញ។ គាត់បាននិយាយម្តងហើយម្តងទៀតពីការកោតសរសើរ និងការស្រឡាញ់របស់គាត់ចំពោះក្លិបិសាចក្រហម ហើយថែមទាំងបានប្រាប់ពីការវិលត្រឡប់មកវិញនៅថ្ងៃណាមួយ។

គាត់ត្រូវបានគេសួរដោយផ្ទាល់អំពីការនិយាយដើមគេជុំវិញអនាគតរបស់គាត់នៅក្លិប Juventus ប៉ុន្តែ Ronaldo បានទទូចថា គាត់មិនអនុញ្ញាតឱ្យសំលេងរំខានពីខាងក្រៅរំខានដល់គាត់ទេ។ ប៉ុន្តែ Ronaldo មិនបានបដិសេធក្នុងការប្តេជ្ញាចិត្តអនាគតរបស់គាត់ចំពោះក្រុម Juventus ដោយបើកទ្វារទៅកាន់ច្រកចេញដ៏មានសក្តានុពលមួយមុនពេលចាប់ផ្តើមរដូវកាលក្រោយ ៕ ដោយ ៖ ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print