ភ្នាក់ងាររបស់កីឡាករ Christian Eriksen និយាយថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះកំពុងមាន“ ស្មារតីល្អ” ប៉ុន្តែកំពុងស្វែងរកមូលហេតុនៃការស្ទះបេះដូងរបស់គាត់អំឡុងពេលប្រកួតបើកឆាក Euro ២០២០កាលពីប្រកួតបើកឆាកជាមួយក្រុមហ្វាំងឡង់។
លោក Martin Schoots បានប្រាប់កាសែតអុីតាលី Gazzetta delloSport ថា “យើងបាននិយាយ ជាមួយគាត់កាលពីថ្ងៃចន្ទ ហើយកំពុងនិយាយលេង ដោយមានអារម្មណ៍ល្អ។
យើងទាំងអស់គ្នាចង់ដឹងថា មានអ្វីកើតឡើង។ វេជ្ជបណ្ឌិតកំពុងធ្វើតេស្តលម្អិត ដោយត្រូវការពេលវេលា” ។
វេជ្ជបណ្ឌិតរបស់ក្រុមដាណឺម៉ាកកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា ខ្សែបម្រើ Inter Milan វ័យ២៩ឆ្នាំរូបនេះបានទទួលរងនូវការគាំងបេះដូងក្នុងអំឡុងពេលប្រកួត។ វេជ្ជបណ្ឌិតលោក Morten Boesen បានប្រាប់សន្និសីទសារព័ត៌មានថា “គាត់បានបាត់បង់ជីវិត ហើយយើងបានធ្វើចលនាសង្គ្រោះបេះដូងឡើងវិញ” ។
លោក Boesen បានបន្ថែមថា “តើយើងជិតស្និទ្ធប៉ុណ្ណា? ខ្ញុំមិនដឹងទេយើងបាននាំគាត់ត្រឡប់មកវិញបន្ទាប់ពីការធ្វើចលនានូវដង្ហើមរបស់គាត់” ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍បានកើតឡើងនៅពេលដែលការបោះបាល់ត្រូវបានគេលេងឆ្ពោះទៅរកកីឡាករ Eriksen នៅជិតចុងបញ្ចប់នៃតង់ទីមួយ។ ភ្លាមៗគេឃើញកីឡាកររូបនេះដួលដោយគ្មានដង្ហើម មិត្តរួមក្រុមឃើញហេតុការណ៍សន្លប់នេះក៏បានឡោមព័ទ្ធគាត់ និងអ្នកគាំទ្រដែលភ្ញាក់ផ្អើលនៅឯកីឡដ្ឋាន Parken មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលកីឡាករត្រូវបានគេសែងយកទៅព្យាបាល ៕ដោយ៖ ភារៈ