ថៃ៖​ ថ្ងៃ​នេះ​ បន្ត​រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន​ ៤០នាក់បានស្លាប់​,​ ខណៈ​មនុស្ស​ជាង​ ២ពាន់នាក់​ថ្មី​បន្ថែម​ទៀត​ មានវិជ្ជមានកូវីដ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation​បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ​ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ៤០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣០៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៦ករណីប៉ុណ្ណោះ ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។​ ក្រៅពីរកឃេីញអ្នកឆ្លងថ្មី​ និងអ្នកជំងឺស្លាប់នោះ​ ក៏មានអ្នកជំងឺចំនួន ៤,៩៤៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ​ ប្រទេសថៃ​ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០៤,៥៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៥២៥នាក់ និងអ្នកជាសះស្បើយ ១៦៧,៦៦៥នាក់។ ដោយ​ឡែក​សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋាភិបាលថៃ​ សម្រេចបាន៦.៧៨លានដូសផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print