កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨ ឆ្នាំ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡាំបានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំ នេះប្រទេសប្រ៊ុយណេដារូសាឡាំ ធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨ មានការចូលរួមពី រដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ានទាំង ១០ ប្រទេស និង រដ្ឋមន្ត្រីការពារជាតិប្រទេសបូក ចំនួន ៨ ទៀត រួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋ កូរ៉េ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និង ញូហ្សេឡែន ។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ លោក Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការអោយតំលៃទៅលើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទោះបីជាមានការប្រឈមថ្មីៗនៅក្នុងតំបន់ក៏ដោយ។

លោករដ្ឋមន្ត្រីបន្តថា៖ កាលពីឆ្នាំមុនយើងបានប្រារព្ធពិធីរំលឹកខួប ១០ ឆ្នាំ ដែលជាចំណុចរបត់មួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសជាដៃគូរ ។ ទោះបីជាមានបទពិសោធមិនសូវល្អ នៅក្នុងឆ្នាំកន្លងមក ប៉ុន្តែយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីកសាងកិច្ចសហប្រតិបត្តិបន្តទៅទៀត និងបង្កើតជាឱកាសផ្សេងៗ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៅទៀត ។​ លោកបានសំដែងនូវក្តីសង្ឃឹមថា៖ នៅទស្សវត្សខាងមុខកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក នឹងក្លាយជាកិច្ចប្រជុំដែលអាចដោះស្រាយបញ្ហាផ្សេងៗដើម្បីជំរុញដំណើរទៅមុខទៀត កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលយើងបានកសាងនៅក្នុងការងារជំនាញទាំង ៧ ។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖កិច្ចប្រជុំនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញា ចិត្តរបស់យើងទាំងអស់គ្នា ក្នុងការធានាឱ្យតំបន់របស់យើងមានសាមគ្គីភាព និងវិបុលភាព ដូចមានចែងក្នុង មូលបទ របស់យើងគឺ “យើងយកចិត្តទុកដាក់ យើងប្រុងប្រៀប យើងរីកចម្រើន”។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ ក្នុងតំបន់មួយចំនួន ដែលក្នុងនោះសម្តេចពិជ័យសេនា បានចាត់ទុក ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងចំណោមបញ្ហាប្រឈម នានានៅលើពិភពលោក។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ទោះបីយើងទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះមេរោគ បំលែងថ្មីៗដែលកំពុងរាលដាលទូទាំងពិភពលោក និងប្រសិទ្ធភាពនៃវ៉ាក់សាំង ប្រឆាំងនឹងវីរុសថ្មីទាំងនេះ ។ នៅក្នុងបរិបទនេះ ទាមទារអោយមានការខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏សាហាវនេះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហា ។ ​ សម្តេចបានសង្កត់ធ្ងន់ថា ៖ វាមានសារៈសំខាន់ណាស់ សម្រាប់កងកម្លាំងយោធាអាស៊ានធ្វើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយសារវាជាបញ្ហាប្រឈមសន្តិសុខឆ្លងព្រំដែន ដែលទាមទារឱ្យមានការ ឆ្លើយតបរួមគ្នា។

សម្រាប់ប្រទេសកម្ពុជា សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ បានបំពេញការងារយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរី-១៩ ទទួលបានជោគជ័យយ៉ាងខ្លាំង។ក្រសួងការពារជាតិកម្ពុជា បានបង្កើតគណៈ កម្មាធិការមួយ ដែលជាផ្នែកមួយ នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់វ៉ាក់សាំង មិន ត្រឹមតែសម្រាប់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជូនដល់សាធារណជន កម្មករ ជាពិសេសនៅ “តំបន់ក្រហម ដែលជា តំបន់មានបញ្ហាប្រឈមធ្ងន់ធ្ងរ។ មកដល់ពេលនេះ ក្រសួងការពារជាតិបាន ចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ១ លាននាក់ ទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដល់ ប្រទេសចិន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលបានផ្តល់វ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក នាឱកាសនោះ សម្តេចពិជ័យសេនាចូលរួមចែករំលែកនូវបញ្ហាប្រឈមផ្នែក សន្តិសុខសំខាន់ៗទៀតដូចជា៖ បញ្ហាសន្តិសុខលម្ហសមុទ្រ អំពើភេរវកម្ម និងបានលើកឡើងអំពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខតំបន់ និងអន្តរជាតិ តាមរយៈការបង្កើតវេទិកា ពិភាក្សា និងយន្តការកិច្ចសហប្រតិបត្តិការ ជាច្រើន។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានចូលរួមអនុម័តសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print