អគ្គីភ័យឆាបឆេះផ្ទះលក់ចាប់ហ៊ួយមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ទាំងមេឃកំពុងភ្លៀង​

ចែករំលែក៖

​ ភ្នំពេញ ៖​ ផ្ទះលក់ចាបហួយបោះដុំយីហោ ម៉ាក់ សៀវ អុី ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំទី៣​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យ​ឆាបឆេះ​ទាំងមេឃកំពុងតែភ្លៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១ ។

​ តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងផ្សារដែកមួយក្រុមបានចូលទៅផ្សារដំបូលនិងពិដានផ្ទះជាប់គ្នានិងផ្ទះលក់ចាបហួយដើម្បីបើកជួលឲ្យភ្ញៀវថ្មីជួលនៅ ខណៈដែលក្រុមជាងកំពុងផ្សារដែកនោះក៏បានធ្លាក់ផ្កាភ្លើងធូបផ្សារដែកចូលទៅផ្ទះលក់ចាបហួយបណ្តាលឲ្យឆាបឆេះសម្ភារៈដែលនៅក្នុងផ្ទះលក់ចាបហួយនោះបង្កឲ្យមានអណ្តាតភ្លើងហុយផ្សែងចេញមកក្រៅ ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននាំគ្នាជួយយកបំពង់បាញ់ទប់ស្កាត់ការពារកុំឲ្យមានការរាលដាល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន១៣បំពង់ ស្របពេលនោះដែរក៏មានភ្លៀងធ្លាក់មកគ្របដណ្តប់ដោយមិនបណ្តាលឲ្យមានការឆាបឆេះបន្តទៀតនោះទេ ។

​ ក្រោយពីទទួលបានព័ត៌មានថា​ មានអគ្គីភ័យកេីតឡេីង​ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះទៅអន្តរាគមន៏តែរថយន្តទាំង៣គ្រឿងនោះមិនបានបាញ់ទឹកនោះទេដោយប្រជាពលរដ្ឋបាញ់បំពង់ពន្លត់អគ្គីភ័យទប់ស្កាត់ស្ថានការណ៏បានទាន់ពេលវេលា ។

​ ក្នុងករណីនេះសមត្ថកិច្ចជំនាញបានឲ្យដឹងថា អគ្គីភ័យខាងលើនេះគឺបង្កឡើងដោយសារជាងផ្សារដែកបណ្តាលឲ្យធ្លាក់ផ្កាភ្លើងធូបផ្សារប៉ះចំសម្ភាររបស់ម្ចាស់ផ្ទះលក់ចាបហួយ តែមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈ​ និងអីវ៉ាន់លក់ចាហួយមួយចំនួនធំតែប៉ុណ្ណោះ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print