រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ covid-19 ចំនួន ១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ខេត្តមណ្ឌលគីរី, រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឲ្យបានជ្រាបថា ៖ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ១៩ នាពេលកន្លងមក និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បាន រកឃើញករណ៏វិជ្ជមានកូវីដ-១៩ ចំនួន ១៥ នាក់ ស្រី ០៤នាក់ បន្ថែមទៀត មានឈ្មោះដូចខាងក្រោមតាមតារាង,

ឃើញថានាពេលកន្លងមក ដោយតម្រូវឲ្យអ្នកប៉ះពាល់ទាំងអស់នោះធ្វើតេស្តូសំណាក និងបុគ្គលមួយចំនួនទៀតមានអាការៈមិនស្រួល ខ្លួន (សង្ស័យ) ជារោគសញ្ញានៃជំងឺកូវិដី-១៩ បានស្ម័គ្រចិត្តស្នើសុំយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ជាលទ្ធផល គឺមាន វិជ្ជមានកូវីដ-១៩ និងបានយកមកព្យាបាលនៅមណ្ឌលក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។

ជាមួយគ្នានេះដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួន ឡើងខ្ពស់លើសពី ៣៧ អង្សាសេ និងរោគសញ្ញាផ្សេងទៀតដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ០១២៨២៥០៩៨, ០៩៧៩០៩៩៩៩៧។ ជាបន្ទាន់ ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧៦០២៨៨៨៨, រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តនូវ

វិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល និងសូមសាមគ្គីចូលរួមសហការអនុវត្តប្រកបដោយ
ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print