Updated: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។ ស្ថានីយបន្ថែមថ្មីនេះ នឹងជួយបង្កើនសមត្ថភាពទ្វេដងសំរាប់ត្រៀមទទួលភ្ញៀវទេសចរណ៍៥លាននាក់ក្នុង១ឆ្នាំ និងសំរាប់សមត្ថភាពបំរើតំរូវការទេសចរណ៍៥ទៅ៨ឆ្នាំទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលបានភ្ញៀវទេសចរណ៍បានកើតឡើងរហូតដល់ ៤លាន ៧សែននាក់ហើយ ហើយទាំងនេះដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងក្រោមគោលនយោបាយឈ្នះឈ្នះ ជាពិសេសកម្ពុជាមានតំបន់ទេសចេណ៍ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។

សម្តេចតេជោ ក៏បានរលឹកផងដែរពីប្រវត្តិនៃការកកើត នៃអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ គឺត្រូវផ្តើមកើតឡើងពីចំណុចសូន្យ ពីព្រោះតំបន់នេះពីអតីតកាលមិនមានការអភិវឌ្ឍន៍អ្វីនោះទេ ហើយក៏មិនមានប្រជាពលរដ្ឋរស់នៅដែរ។ តែពេលនេះ ព្រលានយន្តហោះកម្ពុជា គឺបានទទួលយន្តហោះធំៗមួយចំនួនមកកម្ពុជា រួមទាំងយន្តហោះប្រធានាធិបតីអាមេរិកផងដែរមកចុះចតនៅទីនេះ ហើយនេះក៏អាចបញ្ជាក់ពីសមត្ថភាពព្រលានយើងទោះបីនៅមានកង្វះខាតផ្លូវហោះហើរច្រើនទូលាយក៏ដោយ ក៏បានឃើញអំពីរីកចម្រើនពិតប្រាកដ មិនដូចអ្នកកាសែតបរទេស និងកាសែតជនជាតើខ្មែរមួយចំនួនដែលនិយាយអាក្រក់ពីកម្ពុជាថាជាថាននរកលោកីយ ដែលមានគំនិតឈ្នានីសដល់កម្ពុជា។

សូមមន្រ្តីគ្រប់ផ្នែកទាំងអស់ដែលបំរើការងារនៅអាកាសយានដ្ឋានទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ធ្វើការងារអោយបានល្អ បំរើសេវាកម្មអោយមានប្រសិទ្ធភាព ផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់ភ្ញៀវ ដើម្បី ទេសចរណ៍គេមកលេងម្តងហើយចង់មកម្តងទៀត។ សូមកុំអោយភ្ញៀវទេសចរណ៌និយាយថា កម្ពុជាលំបាកណាស់ចាប់តាំងពីចុះយន្តហោះមក ផ្ទុយទៅវិញ ប្រសិនបើយើងបំរើសេវាបានល្អនោះ ភ្ញៀវទេសចរណ៍បរទេសនឹងអាចនាំបងប្អូនសាច់ញាតិ និងមិត្តភ័ក្តិរបស់គេមកកាន់តែច្រើថែមទៀត។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិសុខស្ថេរភាពល្អ គឺបានទាក់ទាញភ្ញៀវទេសចរបរទេសច្រើនឡើងៗមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំដែលផ្តល់ការងារនិងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ដាក់អោយដំណើរនូវស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានអញ្ជើញទស្សនាទីកន្លែងលក់ដូរ(Retail shops) មួយចំនួននៅក្នុងអគាស្ថានីយនេះ ក្នុងបរិយាកាសរីករាយបំផុត៕សុខ​ ខេមរា

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print