រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបទខ្ទប់ ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្ន នៅចំណុចខាងត្បូងវត្តថ្មី ខាងលិចផ្លូវវត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រយៈពេល 14 ថ្ងៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបទខ្ទប់ ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្ន នៅចំណុចខាងត្បូងវត្តថ្មី ខាងលិចផ្លូវវត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រយៈពេល 14 ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី16 ខែមិថុនា ថ្នាំ2021 នេះតទៅ ។

ត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងខាងត្បូងវត្តថ្មី ចំណុចខាងលិចផ្ទះ តា នាក់ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានព្រំប្រទល់៖
ខាងជើង ទល់នឹងផ្លូវក្រោយ
-ខាងត្បូង ទល់នឹងផ្លូវវត្តថ្មី
-ខាងកើត ទល់នឹងផ្លូវវត្តថ្មី
-ខាងលិច ទល់នឹងផ្លូវហ្សូអា ផ្ទះផ្លូវ០១៦

៊រយៈពេល១៤ថៃ្ង ដោយគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រហូតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោល បំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖

– ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ
-ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ – សុខភាពតែនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់ ។ ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពចេញ ទៅក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួល បន្ទុក អនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤(បួន)នាក់ សម្រាប់ករណីនីមួយៗ

– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកវីរុសកូវីដ-១៩ និង ដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល បំពេញបេសកកម្មតាមការចាត់តាំងរបស់ប្រធានអង្គភាព ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ឬពីប្រធានកងឯកភាពដែលបានស្នើសុំការ អនុញ្ញាតចូលទៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នោះ

– ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានវិធានការអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:។

សូមអាននូវរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបទខ្ទប់ ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្ន នៅចំណុចខាងត្បូងវត្តថ្មី ខាងលិចផ្លូវវត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រយៈពេល 14 ថ្ងៃដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print