កម្លាំងប៉ូលិសកោះហុងកុង នៅព្រឹកថ្ងៃទី១៧ខែមិថុនា បានចាប់ខ្លួន និព័ន្ធនាយក និងថ្នាក់ដឹកនាំ៤រូបរបស់សារព័ត៌មាន Apple Daily ។
មន្ទីសន្តិសុខជាតិរបស់កោះហុងកុងបានប្រកាសថា ថ្នាក់ដឹកនាំទាំង ៥រូបរបស់ត្រូវបានចាប់ខ្លួនដោយសារតែ មានសកម្មភាពជាប់ពាក់ព័ន្ធនឹង ខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងចំណោមមនុស្ស ៥នាក់ដែលបានចាប់ខ្លួនមានបុរស៤នាក់និងស្ត្រីម្នាក់មានអាយុចាប់ពី ៤៧-៦៣ឆ្នាំ។
សារព័ត៌មាន Apple Daily បានផ្សាយថាថ្នាក់ដឹកនាំរបស់សារព័ត៌មានត្រូវបានចាប់ខ្លួនមាននិព័ន្ធនាយកម្នាក់និងលេខា៤នាក់ ទទួលបន្ទុកផ្នែកព័ត៌មានផ្សេងៗគ្នា។តាមការផ្សាយរបស់សារព័ត៌មានខាងលើ កម្លាំងប៉ូលិស បានយកដីការមក ដើម្បីឆែកឆេរ ការិយាល័យនិព័ន្ធរបស់សារព័ត៌មាន Apple Daily ។
ការសម្រេចខាងលើគឺជាការវាយប្រហារមួយទៅលើសារព័ត៌មាន Apple Daily ក្រោយពេលរដ្ឋាភិបាលកោះនេះបានបង្កទ្រព្យសម្បត្តិរបស់អគ្គនាយក Jimmy Lai អ្នកដែលកំពុងតែជាប់ឃុំ។
លោក Jimmy Lai ត្រូវបានចាប់ខ្លួននៅខែសីហាឆ្នាំ២០២០ហើយត្រូវបានកាត់ទោសទៅតាមច្បាប់សន្តិសុខជាតិដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តទៅលើកោះហុងកុង ។ ទ្រព្យសម្បត្តិរបស់អ្នកតស៊ូដើម្បីប្រជាធិបតេយ្យនៅកោះនេះក៏ត្រូវបានបង្កកផងដែរ៕
រូបភាព៖ Reuters