ចិនបញ្ជូនអវកាសយានិក៣រូបឡើងស្ថានីយ៍អវកាសថ្មី

ចែករំលែក៖

នៅថ្ងៃនេះ ចិននឹងបញ្ជូនអកវាសយានិកដំបូងបង្អស់របស់ខ្លួនឡើងទៅកាន់ស្ថានីយ៍អវកាសថ្មីដែលបានបង្កើតឡើង។ នេះគឺជាសក្មភាព បង្កើតប្រវត្តិសាស្ត្រថ្មីរបស់ចិនក្នុងការក្លាយទៅជាប្រទេសមហាអំណាចអវកាស។
អវកាសយានិក៣រូបត្រូវបានរ៉ុក្កែតរ៉ុញ Long March-2F បញ្ជូនឡើងទៅកាន់ស្ថានីអវកាស Tiangong ហើយបំពេញបេសកកម្មនៅទីនោះរយៈពេល៣ខែ។ រ៉ុក្កែតរ៉ុញយានអវកាសចាក់ចេញពីជើងទម្រ Jiuquan នៅតំបន់ខ្ពងរាប់ Gobi នៅវេលាម៉ោង ៩និង២២នាទី។
យានអវកាស Shenzhou-12 បានតភ្ជាប់ជាមួយស្ថានីយ៍អវកាស ក្រោយការបញ្ជូនឡើងទៅតាំងពីថ្ងៃទី២៩ ខែមេសា ។ ស្ថនីយ៍ខាងលើមានកន្លែងដាច់ដោយឡែកសម្រាប់ក្រុមអវកាសយានិក ដោយមានទាំងម៉ាស៊ីនហាត់ប្រាណ កន្លែងទំនាក់ទំនងដោយអ៊ីម៉ែល និងការហៅទូរស័ព្ទវីដេអូពីផែនដី។.នេះជាការបញ្ជូនមនុស្សឡើលងទៅកាន់ស្ថានីយ៍អវកាសដំបូង ដែលចិនបានរៀបចំរយៈពេល ៥ឆ្នាំកន្លងមក។
ការបញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយ៍អវកាស នឹងបង្កើតមុខមាតចិនកាន់តែខ្លាំងនៅលើពិភពលោក មុនពេលដែលចិនត្រៀមប្រារព្ធខួប ១០០ឆ្នាំ ថ្ងៃបង្កើនបក្សនៅថ្ងៃទី១ខែកក្កដា។ មុនពេលឡើងទៅកាន់ស្ថានីយ៍អវកាស ក្រុមអាកាសយានិកបានហ្វឹកហាត់រយៈពេលជាង៦ពាន់ម៉ោង មានទាំងការដំដូងចុះឡើងនៅក្នុងទឹកដោយស្លៀកឈុតអាវកាសយានិក ។
ក្រុមអាកាសយានិកដំបូងរបស់ចិននិងសាកល្បងប្រព័ន្ធ ជាជំហានដ៏សំខាន់នៅទីអវកាសនិងពិសោធ នានា។ ការបង្កើតស្ថានីយ៍អវកាសដាច់ដោយឡែករបស់ចិន ក្រោយពេលអាមេរិកហាមប្រាមក្រុមអវកាសយានិកចិត្តឡើងទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដែលជាស្ថានីយបង្កើតឡើងដោយប្រទេស អាមេរិក រុស្ស៊ី កាណាដា ជប៉ុន និងអឺរ៉ុប៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print