ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ ដែលដឹកនាំដោយលោក Nikolay Fedorov អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដែលមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦៕ សុខ ខេមរា
...