ភ្នំពេញ, ធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ មានអ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីម្សិលមុិញ។
អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា