ភ្នំពេញ, នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ លោក ជា សុផារ៉ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ដាក់តាំងនូវឯកសារនិងវត្ថុផ្សេងៗដែលបានប្រើប្រាស់ក្នុងដំណើរ ឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ របស់ សម្តេចតជោ ហ៊ុន សែន រក្សាទុកជាកេរដំណែលប្រវត្តិសាស្ត្របន្តទុកដល់កូនចៅជំនាន់ក្រោយជាការចងចាំ។ អាស្រ័យដូចបានជម្រាបជួនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ, សិលា