លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ អមដំណើរលោកអភិបាលខេត្ត អ៊ុន ចាន់ដា នាំយកណោយលោកឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ និងលោកស្រី ចែកជូនពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួម​ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន​ ៣០០គ្រួសារ​ រស់នៅភូមិគីឡូ១០​ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ដែលជាអំណោយដ៍ថ្លៃថ្លា របស់លោកឧត្តមសេនីយឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ​ ចន្ទមុន្នី​ ព្រមទាំងសប្បុរសជននានាតាមរយ:​ មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩​ ​ ។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹក​ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ​២០២១ ​ក្នុងបរិវេណដីឡូ​ ភូមិគីឡូ១០​ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​៖​ លោលោកស្រីតំណាងរាស្ត្រលោក លោកស្រីអភិបាលរងខេត្ត លោកនាយក​រដ្ឋបាលសាលាខេត្ត​ កងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាលស្រុក​ស្ទឹងត្រង់​​ ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋក្រីក្រចំនួន​ ៣០០គ្រួសារ​ ​៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print