ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖ ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី នីន រ៉ុន ប្រជាពលរដ្ឋរស់នៅភូមិរកា ឃុំរកាស្រុកពារាំង ខេត្តព្រៃវែង បានទទួលមរណៈភាព នៅថ្ងៃទី១៩ ខែមិថុនានេះ ក្នុងជន្មាយុ ៣៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេរលោអភិបាលខេត្ត បានបន្ថែមទៀតថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី នីន រ៉ុន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ដូចខាងក្រោម៖
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា ដែលជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖សហការី