សម្តេចតេ ជោហ៊ុនសែន : ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩, ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបង្ហោះលើកfacebook ផ្លូវការ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ថា

បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់!
ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។

សម្តេចតេជោហ៊ុនសែន បានថ្លែងបន្តថា, ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស
អង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅ
វិមានសន្តិភាព។

ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print