ក្រោយករណីកីឡាករ រូណាល់ដូ និងកូកា ពេលនេះ Pogba ធ្វើឲ្យក្រុមហ៊ុន Heineken គណៈកម្មការរៀបចំការប្រកួតអឺរ៉ូពិបាកដោះស្រាយ

ចែករំលែក៖

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០២០ (លើកពេលមកខែមិថុនាឆ្នាំ២០២១) ពិបាកក្នុងការដោះស្រាយដោយសារតែតារាបាល់ទាត់ បានបដិសេធជាបន្តបន្ទាប់ដែលយកភេសជ្ជៈជាម្ចាស់ឧបត្ថម្ភ មកដាក់លើតុ ពេលសម្ភាសន៍ដើម្បីបង្ហាញលើកញ្ជក់ទូរទស្សន៍ ។
ប៉ុន្តែក្នុងពេលឡើងសម្ភាសន៍ កីឡាករ រ៉ូណាល់ដូ បានរុញកូកាកូឡាចំនួន ២ ដបចេញពីតុ ហើយនិយាយស្នើដល់ពលរដ្ឋ ផឹកទឹកសុទ្ធ ទើបជាការល្អ ។ សំដីមួយម៉ាត់នោះបានធ្វើឲ្យក្រុមហ៊ុនកូកា កូឡា ខាតបង់ជាទឹកប្រាក់៤ពាន់លានដុល្លារ ហើយភាគហ៊ុនរបស់កូកា ក៏បានធ្លាក់ចុះផងដែរ ពី៥៦,១០ នៅសល់តែ ៥៥,២២ប៉ុណ្ណោះ។ តម្លៃរបស់ក្រុមហ៊ុនមាន២៤២ពាន់លានដុល្លារ ធ្លាក់ចុះនៅសល់តែ ២៣៨ពាន់លានដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុនកូកាកូឡាក៏បាន ប្រកាសថា មនុស្សគ្រប់រូបមានសិទ្ធនៅក្នុងការជ្រើសរើសភេសជ្ជៈដែលខ្លួនចូលចិត្ត ហើយមនុស្សម្នាក់ៗមានចំណូលចិត្តផ្សេងគ្នា។ ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំការប្រកួត អឺរ៉ូ បានលើកឡើងថា កូកាកូឡាមានពីរប្រភេទ គឺមានប្រភេទគ្មានស្ករ អាចឲ្យកីឡាករផឹកបានដោយមិនប៉ះពាល់នោះឡើយ។
ខណៈដែលបញ្ហាកូកាកូឡានៅមិនទាន់ស្ងប់ស្ងាត់ផង កីឡាករ ជម្រើសជាតិបារាំង Paul Pogba មានសកម្មភាព មិនខុសពីរ៉ូណាល់ដូផងដែរ ដោយយកដបស្រាបៀរ Heineken ដាក់ចុះក្រោមតុ ពេលធ្វើសន្និសីទ កាសែត ពាក់កណ្តាលការប្រកួតរវាង បារាំងនិងអាល្លឺម៉ង់។
ហេតុការណ៍ខាងលើ ធ្វើសកម្មភាព របស់កីឡាករ Pogba និង Heineken ត្រូវបានផ្សព្វផ្សាយពេញបណ្តាញព័ត៌មាននានាជុំវិញពិភពលោក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់អ្នកឧបត្ថម្ភការប្រកួតបាល់ទាត់។ ក្រុមហ៊ុន កូកាកូឡា និង Heineken ជាម្ចាស់ឧបត្ថម្ភយ៉ាងសំខាន់ដល់ការប្រកួតបាល់ទាត់ នៅជុំវិញពិភពលោក។ ការដែលកីឡាករល្បីៗ ទាល់ចោល រូមភាពម្ចាស់ជំនួយនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន ៕ ដោយ៖ធីរីណា

...

រូបភាព៖ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print