ភ្នំពេញ,រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៨ – ១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ ដែលជាការផ្ទុះក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាលើក ដំបូងនៅក្នុងខេត្ត ដូចមានរាយនាមខាងក្រោម៖
តាមរយៈលទ្ធផលខាងលើនេះបង្ហាញថា ជំងឺកូវីដ-១៩ បានកំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ ក្នុងទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រខេត្ត និងអាចបន្តឆ្លងរាលដាលជាបន្តបន្ទាប់ទៀត ដែលបង្កជាហានិភ័យ ដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយបុគ្គលខាងលើ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬនៅដោយឡែកពីអ្នកដ៏ទៃ និងតាមដានសុខភាព ជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។
រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ជា ទីបំផុតនូវវិធានការ “៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕
ដោយ, សិលា