ប៉ូលិសបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកពិធីជប់លៀងមានមនុស្សចូលរួម១៥០០នាក់

ចែករំលែក៖

កម្លាំងប៉ូលិសបារាំង បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀងខុសច្បាប់នៅក្នុងតំបន់ Redon ភាគខាងលិចប្រទេសបារាំង។ អំពើហិង្សាបានកើតឡើង ក្រោយពេលក្រុមអ្នកចូលរួមពីធីជប់លៀងខុសច្បាប់ បានគប់ដុំថ្ម គ្រាប់បែកសាំងទៅលើកម្លាំងប៉ូលិស ។
តាមការលើកឡើងរបស់មន្ត្រីបារាំង បានឲ្យដឹងថា មានប៉ូលិស៥នាក់រងរបួស និងអ្នកចូលរួមពិធីជប់លៀង២នាក់ផងដែរ ក្នុងនោះមានយុវជនម្នាក់ដាច់ដៃម្ខាង។ ភាពចលាចលបានកើតឡើង នៅយប់ថ្ងៃទី១៨ខែមិថុនា ពេលមនុស្សជា្រច្រើនជួបជុំគ្នាជប់លៀងមិនខ្វល់ពីច្បាប់បម្រាមគោចរចាប់ពីម៉ោង២៣ដើម្បីទប់ស្កាត់កាឆ្លងកូវីដ ១៩។
កម្លាំងប៉ូលិសបានឲ្យដឹងថា ត្រូវបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀង​។ ប៉ុន្តែ ក្រុមអ្នកចូលរួមពិធីនោះ ក៏បានវាយបកទៅលើកម្លាំងសន្តិសុខដោយដុំថ្ម គ្រាប់បែកសាំង បង្កឲ្យមានភាពចលាចលកើតឡើងរយៈពេល ជាង ៧ម៉ោង ។
កម្លាំងប៉ូលិសប្រមាណ៤០០នាក់បានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីរក្សាសណ្តាប់ធ្នាប់។ ភាពចលាចលអូសបន្លាយដល់ល្ងាច់ថ្ងៃទី១៩ ខែមិថុនា ក្នុងតំបន់ Redon ។ ជាមួយគ្នានេះដែរកម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៥នាក់ផងដែរ ដែលបង្កហិង្សា។
អ្នករៀបចំពិធីជប់លៀងបានលើកឡើងថា កម្លាំងប៉ូលិស បានជ្រើសរើសវិធីសាស្ត្រហិង្សា ក្នុងការដោះស្រាយជាជាងពិភាក្សាដោយសន្តិភាព ។ បើកម្លាំងប៉ូលិសមិនប្រើឧស្ម័នបង្ហូរទឹកភ្នែកក៏មិនមានរឿងបែបនេះកើតឡើងនោះដែរ៕

ដោយ៖ធីរីណា

...


រូបភាព​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print