សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង១ គីឡូក្រាមទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនជនសង្ស័យ៤នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាប់វិធានការតាមនីតិវិធីពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ។

គួរបញ្ជាក់ឡើងវិញថាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:២១នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបានករណីជួញដូរគ្រឿងញៀន  ស្ថិតនៅចំណុច ផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន់២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់:

១-ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ  ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ។

៣-ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។

៤-ឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន :

១-មេតំហ្វេតាមីន(ICE) ១កញ្ចប់ធំ ទម្ងន់សុទ្ធ 1034.90 g

២-កញ្ឆាក្រៀម 4.95 g

៣- ទូរស័ព្ទ ៣គ្រឿង 

៤-ម៉ូតូ ៤គ្រឿង 

៥-លុយថៃ ៨៦,៤០០បាត៕

ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print