សហរដ្ឋអាមេរិក៖ កញ្ញា រ៉េត សារីតាកញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងចុងខែមេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតនៅវិញឡើយ ដែលនេះខុសពីការគ្រោងទុកថានាងនឹងធ្វើដំណើរមកមាតុប្រទេសនាអំឡុងចុងខែឧសភាឆ្នាំ២០២១។
មុននេះតាមការអះអាងរបសដើមឡើយតាមការអះអាងរបស់អ្នកគ្រប់គ្រង់ការផលិតកម្មវិធីកញ្ញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារិតា ត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ Florida រៀបចំជូននោះ។ ប៉ុន្តែរហូតមកដល់ពេលនេះនាងនៅមិនទាន់វិលវិញតាមការកំណត់នៅឡើយ។ មូលហេតុនៅពីក្រោយការពន្យាពេលមកកាន់ប្រទេសកម្ពុជាគឺក្រោយពីនាងត្រូវរងចាំប្អូនប្រុសពៅដែលកំពុងសិក្សានៅទីនោះបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលប្អូនប្រុសពៅរបស់នាងមានឈ្មោះChristoកំពុងរស់នៅក្នុង សហរដ្ឋអាមេរិក នោះតែម្តង។
ថ្មីៗនេះដែរតាមរយៈគណនីយហ្វេសប៊ុកផ្លូវការរបស់កម្មវិធី កញ្ញាឯកចក្រវាឡកម្ពុជា ក៏បានបញ្ចេញវីដេអូថ្មីរបស់ សារីតា អំពីនាងប្រកាសចូលរួមក្នុងកម្មវិធីជប់លៀងជួបជុំពលរដ្ឋខ្មែរ នៅរដ្ឋ Road Iland ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១នេះផងដែរ ។
គេចាំបានដែរថា កញ្ញាឯកចក្រវាឡកម្ពុជា២០២០កញ្ញា រ៉េត សារីតាបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ ។ នាងបានធ្វើដំណឹងទៅកាន់ទីក្រុង Losangilest រយៈពេល២ថ្ងៃដើម្បីជួបបងប្អូន និងសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក មុនពេលចេញទៅកាន់រដ្ឋFlorida ដែលជាទីកន្លែងប្រកួកកម្មវិធីកញ្ញាឯកចក្រវាឡ២០២០លើកទី៦៩នោះ។ នាងទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយនាងក៏ជាបេក្ខភាពប្រកបដោយសក្កដានុពលសម្រាប់កម្ពុជាផងដែរបើទោះបីជានាងមិនទទួលបានជ័យលាភីណាមួយក៏ដោយ៕