ភ្នំពេញ៖ តារាស្រីពីរដូងគឺ កញ្ញា នីន ម៉ាលីណែត និង កញ្ញាសុខគា គីមលាង ត្រូវបានអ្នកគាំទ្រស្នើឲ្យធ្វើការដាក់ពាក្យចូលរួមប្រកួត ព្រោះតែទាំងរូបសម្រស់ និងសមត្ថភាពនាងពិតជាសាកសមទៅនឹងតំណែងកញ្ញាឯកតំណាងឲ្យកម្ពុជាចូលរួមប្រកួត។
ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុយជាបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនព្រោះតែ បេក្ខនារីពីកម្ពុជាដែលមានទាំងរូបសម្រស់ និងសមត្ថភាពបានលេចមុខលើកម្មវិធីប្រកួតលើឆាកជាតិ និងអន្តរជាតិ។
កញ្ញា សុខគា គីមលាង ហៅកូនAnt ដែលគេធ្លាប់បានស្គាល់គាត់ថាជាតួអង្គទេវតានៃកម្មវិធីអង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៨នោះ។ នាងបានចូលមកប្រឡូកនៅក្នុងវិស័យសិល្បៈតាមរយៈការចូលហ្វឹកហាត់ខាងផ្នែករបាំបុរាណ ជាពិសេស បន្ទាប់ពីចាប់ទទួលការថតម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរតែម្ដង ។ នាង ត្រូវបានគេកត់សម្គាល់ឃើញថា បាននិងកំពុងទទួលបានប្រជាប្រិយភាពខ្ពស់គួរសម ដែលក្នុងនោះភាគច្រើន គេតែងឃើញរូបភាពដ៏ស្រស់ស្អាតរបស់កញ្ញាផុសចេញនៅតាមបណ្តាផ្ទាំងផ្សព្វផ្សាយសម្អាងការផ្សេងៗ ក៏ដូចជាក្នុងសៀវភៅម៉ូដសម្លៀកបំពាក់ជាដើមពិសេសចុងក្រោយនាងទើបនឹងបញ្ចប់ការថតភាពយន្តខ្នាតខ្លីរឿងព្រះភិក្ខុពនេចរ របស់ព្រះតេជគុណគូសុភាពផងដែរ។ រូបសម្រស់សមត្ថភាព អត្តចរិករបស់នាងត្រូវបានអ្នកគាំទ្រជាច្រើន ពិសេសបណ្តាក្រុមអ្នកតាមដានវិស័យកញ្ញាឯកនៅកម្ពុជាស្នើឲ្យនាងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ណាមួយដើម្បីមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិនោះ។
កញ្ញា នីន ម៉ាលីណែតគឺជាតារាបង្ហាញម៉ូតដែលមានសម្បុរខ្មៅស្រអែម។ នាងធ្លាប់ បានចូលរួមប្រកួតក្នុងកម្មវិធី Miss universe 2019 ទើបតែបញ្ចប់ថ្មីៗនេះ ថ្វីត្បិតតែកញ្ញាមិនទទួលបានជ័យលាភីប៉ុន្តែកន្លងទៅនាងមានឱកាសចេញទៅបង្ហាញសមត្ថភាពនៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះ។កញ្ញាគឺ ជាអតីតតារាបង្ហាញម៉ូតក្នុងកម្មវិធី Cambodia Next Top Modelរហូតដល់វគ្គ៥នាក់ចុងក្រោយផងដែរ ។ នាងក៏ធ្លាប់ប្រកាសណពីការដកបេក្ខភាពចេញពីកម្មវិធីប្រកួត Miss World Cambodia 2019 ម្តងដែរក្រោមហេតុផលមានធុរៈផ្ទាល់ខ្លួនបន្ទាន់នោះ។ ក្រៅពីការងារសម្តែង នាងក៏ជានិស្សិតផ្នែករចនាងម៉ូតនៃសាកលវិទ្យាល័យមួយផងដែរ ។ នាងមិនមែនជាកូនកាត់ទេគឺជាកូនខ្មែរសុទ្ធសាធបើទោះបីជាទម្រង់មុខ និងសម្បុរស្បែករបស់នាងខុសប្លែកពីជនជាតិខ្មែរក៏ដោយ៕ ដោយ វឌ្ឍនា